ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ចេញថ្ងៃទី៖ 25-June-2013
លេខ​៖ នស/រកម/0613/013

ច្បាប់ ស្តីពី ការប្រឆាំងការមិនទទួលស្ពាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នងរយៈកាលនៃកម្ពុជាប្រជាធិបេតយ្យ

យើង

ព្រះករុណាព្រះបាទសម្ដេចព្រះបរមិនាថ នរោត្ដម សីហមុនី

សមានភូមិថាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្រ្ទាធរាមហាក្សត្រ

ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា

ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

 

  • បានទ្រង់យល់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
  • បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
  • បានទ្រង់យល់ ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ដែលប្រកាសឱ្យ ប្រើច្យាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
  • បានទ្រង់យល់ សេចក្តីក្រាបបង្គំទូលថ្វាយ របស់់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

 

ប្រកាសឲ្យប្រើ

ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្តាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយះកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលរដ្ឋសភាបានអនុម៉័ត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៤ និងដែលព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះ ទាំងស្រុងដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងែទី១៤ ខែមិថុនា ឆ្នាំ២០១៣ នាសម័យប្រជុំលើកទី៣ នីតិកាលទី៣ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅនេះ

 

ច្បាប់

ស្តីពី

ការប្រឆាំងការមិនទទួលស្ពាល់ឧក្រិដ្ឋកម្ម

ដែលប្រព្រឹត្តឡើងក្នងរយៈកាលនៃកម្ពុជាប្រជាធិបេតយ្យ

 

មាត្រា ១.-

ច្បាប់នេះ មានគោលដៅផ្គន្ទាទោសចំពោះបុគ្គលទាំងឡាយណាដែលមិនទទួលស្ពាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាព័នៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នងរយៈកាលនៃកម្ពជាប្រជាធិបតេយ្យ ស្របតាមបទប្បញ្ញត្តព្រហ្មទណ្ឌ និងបទដ្ឋាននានាដែលអនុវត្តដោយអង្គជនុជម្រះវសាមញ្ញក្នងតុលាការកម្ពុជាដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពជាប្រជាធិបតេយ្យ ។

 

មាត្រា ២.-

រាល់ការជនទទួលស្គាល់ ឬការសម្រាល ឬ ឬការបដិសេធ ឬការជំទាសអត្ថភាពនៃឧក្រិដ្ឋកម្ម ឬការលើកតម្កើង ឧក្រិដ្ឋ កម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានទទួលស្គាល់ដោយបុគ្គលឬដោយសេចក្តីសម្រេចជាស្ថាពររបស់តុលាការដែលមានអានុភាពអនុវត្តនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាគឺជាបទមិនទទួលស្តាល់ជាសាធារណៈនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈ កាលនៃកម្ពជាប្រជាធិបតេយ្យ ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (មួនលាន) រៀល បទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ តាមមធ្យោបាយណាមួយដូបចខាងក្រោម :

១-តាមសំដីទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំសារធារណៈ ។

២-តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នងចំណោមសាធារណជនឬដាក់តាំងឲ្យសាធារណជនមើល ។

៣-តាទគ្រប់មធ្យោបាយទូរតមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន ។ ។

មាត្រា ៣.-

ចំពោះបទលើសខាងលើទោសបន្លែមដែលមានចែងគ្នងក្រមព្រហ្មទណ្ឌដូចខាងក្រោមនេះអាចត្រូវបានប្រកាស

១-ការរបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស ។

២-ការផ្សាយសេចក្តីសម្រេចផ្ដន្ទាទោសនៅក្នងសារពត៌មាន ។

៣-ការផ្សាយសេចក្កសម្រេចផ្កំន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៏ សោតទស្សនសម្រាប់រយៈពេល ៨ ថ្ងៃ យ៉ាងច្រើន ។

 

មាត្រា ៤.-

នីតីបុគ្គលអាចត្រូវប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា៨២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល ) នៃក្រមព្រហ្មទណ្ឌ “ចំពោះ បទល្មើសដែលមានចែងក្នុងមាត្រា ២ ខាងលើ ។ នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី“៥០.០០០.០០០ (ហាសិបលាន) ) រៀល ទៅ៥០០.0០០.០០០ ( (ប្រាំរយលាន ) រៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើនដែលមានចែងក្នុងមាត្រា ១៦៨(ទោសបន្ថែមអនុវត្តចំពោះ នីតិបុគ្គល ) ) នៃក្រមព្រហ្មទណ្ឌ ។

 

មាត្រា ៥.-

ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់ ។

 

ព្រះហស្តលេខា និងព្រះរាជលញ្ចករ

នរោត្តម សីហមុនី

 

បានយកសេបក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ

សូមឡាយព្រះហស្ថលេខា

នាយករដ្ឋមន្ត្រី

ហត្ថលេខា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

 

សំណៅដែលមានតម្លៃជាការចែកផ្សាយ

អគ្គលេខាធិកាដ្ឋានរដ្ឋាភិបាល

សយ សុខា